អរគុណ Galaxy S24 Series ជួយឲ្យ Samsung នាំមុខ Apple ជាថ្មី

តួលេខដែលចេញផ្សាយនាសប្ដាហ៍នេះដោយក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា Samsung អាចលក់ស្មាតហ្វូនបាន ១៩,៦៩លានគ្រឿង កាលពីខែកុម្ភៈ ដែលស្មើនឹង ២០% នៃចំនួនលក់លើសកលលោក។ ទន្ទឹមនឹងនោះដែរ Apple អាចលក់ iPhone បាន ១៧,៤១លានគ្រឿង កាន់កាប់ចំណែក ១៨% នៃទីផ្សារ។ ពាណិជ្ជកម្ម អ្នកស្រាវជ្រាវ Kim Rok-ho ជឿជាក់ថាហេតុផលដែលនាំឲ្យការលក់របស់ Samsung នាំមុខ Apple គឺដោយសារការឆ្លើយតបវិជ្ជមានចំពោះ Galaxy S24 Series ពីសំណាក់អតិថិជននៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។ គិតត្រឹមចុងខែកុម្ភៈ Samsung អាចលក់ Galaxy S24 Series បាន ៦,៥៣លានគ្រឿង។ ជាក់ស្ដែង Samsung បានក្ដោបទីផ្សារស្មាតហ្វូនអឺរ៉ុបបានរហូតដល់ ៣៤% ខណៈដែលនៅសហរដ្ឋអាមេរិក ចំណែកទីផ្សាររបស់ Samsung មានការកើនឡើងដល់ ៣៦% កាលពីខែកុម្ភៈ ធៀបនឹងខែមករា មានតែ ២០% … Continue reading អរគុណ Galaxy S24 Series ជួយឲ្យ Samsung នាំមុខ Apple ជាថ្មី